Thursday, July 9, 2015

Wednesday, July 8, 2015

លក្ខណៈពិសេសថ្មីៗរបស់ iOS 9

ថ្ងៃនេះពពកនឹងលើកយកចំណុចលក្ខណៈពិសេសមួយចំនួនក្នុងប្រព័ន្ធប្រតិបត្តិការថ្មី iOS 9 ជូនជាចំណងដៃជូនប្រិយមិត្តនាចុងខែមិថុនានេះ ។ តើលក្ខណៈពិសេសរបស់ iOS 9 មានអ្វីខ្លះ? 

1. ពហុនាទី (Multitasking) ក្នុង iPad

ពហុនាទីឬហៅថា Multitasking on the iPad ត្រូវបានរចនាឡើងក្នុងប្រព័ន្ធប្រតិបត្តិការថ្មីនេះ (iOS9) ដោយក្រុមហ៊ុន Apple ។ វាកាន់តែប្រសើរឡើងសម្រាប់ប្រិយមិត្តទាំងឡាយដែរនិយមប្រើប្រាស់កម្មវិធីនានាក្នុងពេលតែមួយក្នុង iPad ។ Multitasking មានសមត្ថភាពអាចដាក់កម្មវិធី២យ៉ាងក្នុងអេក្រង់តែមួយស្របពេលតែមួយ ដោយដាក់ម្ខាងៗ (ដូចក្នុងរូបខាងលើនេះ)។ ឧទាហរណ៍ : ប្រិយមិត្តកំពុងរុករកបណ្ដាញណាមួយក្នុង Safari Browser ហើយប្រិយមិត្តត្រូវការកត់ត្រាអ្វីមួយទុកនោះ ប្រិយមិត្តមិនចាំបាច់ចាកចេញពី Safari ដូចពីមុននោះទេ ឥឡូវនេះប្រិយមិត្តអាចបញ្ឈពីខាងស្ដាំនោះ iPad នឹងបង្ហាញ Slide Over ដែលអាចឳ្យប្រិយមិត្តរើសយកម្មវិធីកំណត់ត្រាបានយ៉ាងងាយ។ ចំណាំផងដែរថា រាល់ការរើសកម្មវិធីដាក់២នៅម្ខាងៗ នោះប្រិយមិត្តត្រូវចូលទៅ Split View ឬ Picture-in-Picture ។ 

2. ការរចនា App ជាច្រើនឳ្យល្អជាងមុន 

ពហុនាទីមិនត្រឹមតែភាពប្រសើឡើងក្នុងប្រព័ន្ធប្រតិបត្តិការ iOS9 នោះទេ ប៉ុន្តែការផ្លាស់ប្ដូរនិងរចនាបន្ថែមកម្មវិធីជាច្រើនកាន់តែល្អប្រសើថែមទៀតផង។ ខាង Apple បានរចនានិងត្រួតពិនិត្យក៏ដូចជាច្នៃទិដ្ឋភាពថ្មីៗជាច្រើន ក្នុងកម្មវិធីនានានៅក្នុងកន្លែងប្ដូរយកកម្មវិធីផ្សេងទៀត (ដូចរូបខាងលើ) ឬអាចហៅថា Slide-by-Slide ។ ការធ្វើដូច្នេះគឺផ្ដល់ភាពងាយស្រួល ដល់ប្រិយមិត្តក្នុងការ Glance ទៅកម្មវិធីណាមួយដែរប្រិយមិត្តធ្លាប់បើកស្រាប់។ 

3. Proactive 

Proactive គឺជាចម្លើយឬព័តមាននានាពីក្រុមហ៊ុន Apple នៅលើ Google ។ វាជាជំនួយដ៏ឆ្លាតវៃដែលអាចការពារឬរក្សាព័ត៌មាននានា ដែលក្រុមហ៊ុន Apple បានផ្សាយឬផ្ដល់ដំណឹងនៅក្នុង Google នោះវានឹងបញ្ចូលទៅក្នុងស្មាតហ្វូនរបស់ប្រិយមិត្តមិនខាន។ Proactive គឺតម្រូវឳ្យប្រិយមិត្តត្រូវបង្កើតគណនី Apple ទើបវាអាចជួយផ្ដល់ដំណឹងទាំងនោះមកប្រិយមិត្តបាន។ 
ក្រៅពីនេះ Proactive អាចមានសមត្ថភាពនានាដូចជា : ផ្ដល់ Music App ពេលប្រិយមិត្តដោតកាសស្ដាប់ , ផ្ដល់កម្មវិធីមួយចំនួនដែរប្រិយមិត្តគួរប្រើ , ផ្ដល់ដំណឹងព្រឹត្តិការណ៍ធំៗក្នុងពិភពលោក .... ការផ្ដល់ទាំងនោះវាអាចលោតទៅក្នុង Email ឬ គណនី Apple របស់ប្រិយមិត្ត។

4. ការសួរ , Spotlight និង Siri 

បន្ថែមពីមុខងារនានាក្នុង iOS9 នោះកម្មវិធី Siri ឥឡូវនេះមាននាទីពិសេសម្យ៉ាងទៀតគឺ ប្រិយមិត្តអាចសួរសំណួរស្វែងរកលទ្ធផលកីឡាធំៗ , កាលវិភាគសង្គម , វីឌីអូឬអាល់ប៊ុមបទចម្រៀងល្បីៗ ... បានទៀតផង។ ឧទាហរណ៍ប្រិយមិត្តសួរថា “ show me photos taken in November 2011 ” បន្ទាប់មកនោះស្មាតហ្វូនរបស់ប្រិយមិត្តនឹងបង្ហាញរូបភាពទាំងនោះក្នុងបណ្ដុំរូបភាពទាំងនោះមិនខាន។ ហើយមិនត្រឹមតែប៉ុណ្ណោះ Siri អាចមានសមត្ថភាពក្នុងការអនុវត្តគណនាគណិតវិទ្យានិងមុខងារជាច្រើនទៀត ... ។

5. Wallet App

Wallet (កាបូប) ជាកម្មវិធីមួយដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS9 ដែលមុខងារវាគឺកំណត់នូវ Apple Pay Cards របស់ប្រិយមិត្ត។ វាគ្រប់គ្រង់គណនីឥនទាន , កាតរង្វាន់ដែលទទួលពី Apple , សំបុត្រហោះហើរ ... និងជាច្រើនទៀត។ ប្រិយមិត្តអាចកាត់ការបង់ប្រាក់នានាក្នុងកម្មវិធីនេះបានយ៉ាងស្រួលទៀតផង។ 

6. Newsstand App 

News (ព័ត៌មាន) វាមើលទៅដូចជាសៀវភៅមួយក្បាលសម្រាប់ប្រិយមិត្តដែលមាននៅក្នុងស្មាតហ្វូន។ Newsstand App គឺជាកម្មវិធីថ្មីមួយទៀតដែលខាង Apple បានបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS9 ។ វាជាប្រភេទកម្មវិធីដែលប្រមូលរាល់ព័ត៌មាននានាដែរប្រិយមិត្តចូលចិត្តពីក្នុងពិភពលោកមកឳ្យប្រិយមិត្ត។ កម្មវិធីនេះនឹងយកពីកាសែតព័ត៌មានសំខាន់ៗក្នុងពិភពលោកដូចជា : The New York Times , ESPN , Conde Nast News ... ព្រមទាំងជាមួយ រូបភាព , គំនូរជីវចលនិងវីឌីអូទៀតផង។ វានឹងផ្គត់ផ្គង់ព័ត៌មានរាប់លាននៃប្រធានបទជូនប្រិយមិត្ត ជាមួយសេវាឥតគិតថ្លៃ។

7. ការកំណត់ Low Power Mode 

វាជាការកំណត់មួយដែលអាចមានសមត្ថភាពកាត់បន្ថយការប្រើប្រាស់ដែរដំណើរការថាមពលថ្មយ៉ាងល្អ។ វាត្រូវបានរចនាឡើងដែលមានលក្ខណៈស្រដៀងនឹងការកំណត់ថាមពលថ្មរបស់ Android ផងដែរ។ ការកំណត់នោះវាមានដូចជា : កាត់បន្ថយពន្លឺ ... ។

8. កម្មវិធីកំណត់ត្រាថ្មី 

ក្នុងប្រព័ន្ធប្រតិបត្តិការ iOS9 និង OS X El Captian ត្រូវបានរចនាកម្មវិធីកំណត់ត្រារបៀបថ្មីដែលសមត្ថភាពប្រសើជាងមុន។ ប្រិយមិត្តអាចគូរនិងកំណត់ចំណាំទាំងឡាយដោយម្រាមដៃរបស់ប្រិយមិត្តយ៉ាងស្រួលជាងមុន ថែមទាំអាចបញ្ចូល បញ្ជីភារៈកិច្ច រូបភាព ផែនទី និង URLs ទៀតផង។