ថ្ងៃនេះពពកនឹងលើកយកចំណុចលក្ខណៈពិសេសមួយចំនួនក្នុងប្រព័ន្ធប្រតិបត្តិការថ្មី
iOS 9 ជូនជាចំណងដៃជូនប្រិយមិត្តនាចុងខែមិថុនានេះ ។ តើលក្ខណៈពិសេសរបស់ iOS 9
មានអ្វីខ្លះ?
1. ពហុនាទី (Multitasking) ក្នុង iPad
ពហុនាទីឬហៅថា
Multitasking on the iPad
ត្រូវបានរចនាឡើងក្នុងប្រព័ន្ធប្រតិបត្តិការថ្មីនេះ (iOS9) ដោយក្រុមហ៊ុន
Apple ។
វាកាន់តែប្រសើរឡើងសម្រាប់ប្រិយមិត្តទាំងឡាយដែរនិយមប្រើប្រាស់កម្មវិធីនានាក្នុងពេលតែមួយក្នុង
iPad ។ Multitasking
មានសមត្ថភាពអាចដាក់កម្មវិធី២យ៉ាងក្នុងអេក្រង់តែមួយស្របពេលតែមួយ
ដោយដាក់ម្ខាងៗ (ដូចក្នុងរូបខាងលើនេះ)។ ឧទាហរណ៍ :
ប្រិយមិត្តកំពុងរុករកបណ្ដាញណាមួយក្នុង Safari Browser
ហើយប្រិយមិត្តត្រូវការកត់ត្រាអ្វីមួយទុកនោះ ប្រិយមិត្តមិនចាំបាច់ចាកចេញពី
Safari ដូចពីមុននោះទេ ឥឡូវនេះប្រិយមិត្តអាចបញ្ឈពីខាងស្ដាំនោះ iPad
នឹងបង្ហាញ Slide Over ដែលអាចឳ្យប្រិយមិត្តរើសយកម្មវិធីកំណត់ត្រាបានយ៉ាងងាយ។
ចំណាំផងដែរថា រាល់ការរើសកម្មវិធីដាក់២នៅម្ខាងៗ នោះប្រិយមិត្តត្រូវចូលទៅ
Split View ឬ Picture-in-Picture ។
2. ការរចនា App ជាច្រើនឳ្យល្អជាងមុន
ពហុនាទីមិនត្រឹមតែភាពប្រសើឡើងក្នុងប្រព័ន្ធប្រតិបត្តិការ
iOS9 នោះទេ
ប៉ុន្តែការផ្លាស់ប្ដូរនិងរចនាបន្ថែមកម្មវិធីជាច្រើនកាន់តែល្អប្រសើថែមទៀតផង។
ខាង Apple បានរចនានិងត្រួតពិនិត្យក៏ដូចជាច្នៃទិដ្ឋភាពថ្មីៗជាច្រើន
ក្នុងកម្មវិធីនានានៅក្នុងកន្លែងប្ដូរយកកម្មវិធីផ្សេងទៀត (ដូចរូបខាងលើ)
ឬអាចហៅថា Slide-by-Slide ។ ការធ្វើដូច្នេះគឺផ្ដល់ភាពងាយស្រួល
ដល់ប្រិយមិត្តក្នុងការ Glance
ទៅកម្មវិធីណាមួយដែរប្រិយមិត្តធ្លាប់បើកស្រាប់។
3. Proactive
Proactive
គឺជាចម្លើយឬព័តមាននានាពីក្រុមហ៊ុន Apple នៅលើ Google ។
វាជាជំនួយដ៏ឆ្លាតវៃដែលអាចការពារឬរក្សាព័ត៌មាននានា ដែលក្រុមហ៊ុន Apple
បានផ្សាយឬផ្ដល់ដំណឹងនៅក្នុង Google
នោះវានឹងបញ្ចូលទៅក្នុងស្មាតហ្វូនរបស់ប្រិយមិត្តមិនខាន។ Proactive
គឺតម្រូវឳ្យប្រិយមិត្តត្រូវបង្កើតគណនី Apple
ទើបវាអាចជួយផ្ដល់ដំណឹងទាំងនោះមកប្រិយមិត្តបាន។
ក្រៅពីនេះ
Proactive អាចមានសមត្ថភាពនានាដូចជា : ផ្ដល់ Music App
ពេលប្រិយមិត្តដោតកាសស្ដាប់ , ផ្ដល់កម្មវិធីមួយចំនួនដែរប្រិយមិត្តគួរប្រើ ,
ផ្ដល់ដំណឹងព្រឹត្តិការណ៍ធំៗក្នុងពិភពលោក ....
ការផ្ដល់ទាំងនោះវាអាចលោតទៅក្នុង Email ឬ គណនី Apple របស់ប្រិយមិត្ត។
4. ការសួរ , Spotlight និង Siri
5. Wallet App
Wallet
(កាបូប) ជាកម្មវិធីមួយដែលត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ
iOS9 ដែលមុខងារវាគឺកំណត់នូវ Apple Pay Cards របស់ប្រិយមិត្ត។
វាគ្រប់គ្រង់គណនីឥនទាន , កាតរង្វាន់ដែលទទួលពី Apple , សំបុត្រហោះហើរ ...
និងជាច្រើនទៀត។
ប្រិយមិត្តអាចកាត់ការបង់ប្រាក់នានាក្នុងកម្មវិធីនេះបានយ៉ាងស្រួលទៀតផង។
0 Comment to "លក្ខណៈពិសេសថ្មីៗរបស់ iOS 9"
Post a Comment